ភ្នំពេញ ៖ ឥឡូវនេះកាន់តែងាយស្រួលហេីយសំរាប់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានអត្តសញ្ញាណបណ្ណ័និងលិខិតឆ្លងដែនចាប់ពីពេលនេះទៅ បងប្អូនអាចនាំគ្នាអញ្ជេីញទៅធ្វេីនៅផ្សារទំនេីបអេអនទី២ Aeon 2 សែនសុខបានហេីយ ។
ក្នុងពិធីបេីកដាក់អោយដំណេីរការកន្លែងធ្វេីលិខិតឆ្លងដែននៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ នេះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ចន័្ទតារា អគ្គនាយកដ្ឋានអត្តសញ្ញាកម្មនៃ ក្រសួងមហាផ្ទៃបានថ្លែងថាការបង្កេីតអោយមានកន្លែងធ្វេីអតសញ្ញាណបណ្ណនិងលិខិតឆ្លងដែននៅផ្សារទំនេីបអេអន២ នេះ គឺផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងធ្វេីអោយកាន់តែមានការជឿជាក់ និងសេវាកម្មកាន់តែរំកិលជិតដល់ ផ្ទះ ប្រជាពលរដ្ឋតែម្តង ។
លោក ម៉ៅ ចន្ទ័តារា រំពឺងថាកន្លែងផ្តល់ អត្តសញ្ញាណប័ណ្ណ
និងលិខិតឆ្លងដែននៅផ្សារទំនេីបអេអន២និងទទូលការគាំទ្រពីប្រជាពលរដ្ឋ ពោលគឺកន្លែងផ្តល់សេវាកម្មទាំងនេះ គឺមានភាពងាយស្រួល និងជួយកាត់បន្តយ ការធ្វេីដំណេីរ របស់ប្រជាពលរដ្ឋ ..,
បេីតាមលោកអគ្គនាយកអត្តសញ្ញាណកម្មទីតាំងធ្វេីលិខិតឆ្លងដែននាពេលបច្ចុប្បន្ននេះមានចំនួន ៥ ទីតាំង រួមមាន ៖
១/ ខេត្តបាត់ដំបង ..២../ បន្ទាយមានជ័យ ,៣./ កោះកុង
៤../ ផ្សារទំនេីប អេអន ២ សែនសុខ ៥../ នាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ទាល់ .ខាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៍បានបង្កេីតកន្លែងធ្វេី លិខិតឆ្លងដែន ៣ បន្ថែមទៀត
គឺស្ថិតនៅផ្សារទំនេីបស្ទឹងមានជ័យថ្មីខេត្តបាត់ដំបងនិង បោ៉យប៉ែត ។
លោក សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តល់នៅអត្តសញ្ញាបណ្ណ័ជូនប្រជាពលដែលគ្រប់អាយុុចាប់ពី អាយុ ១៥ ឆ្នាំឡេីង ទៅ គឺមានចំនួន ៩លាន ៨សែន ក្នុងនោះចាប់ពី អាយុ ១៨ ឆ្នាំ ក៏មាន ចំនួន ៩លាន ៥ សែន នាក់ ។
សម្រួលអត្ថបទ : ងួន សារុន
http://cpphotnews.blogspot.com




No comments:
Post a Comment