Thursday, June 21, 2018

បែកធ្លាយ : អគ្គស្នងការដ្ឋានគរបាលជាតិ ធ្វេីសន្និសិទសារពត៍មាន បកស្រាយបំភ្លឺករណី គ្រោះថ្នាក់សម្តេចក្រុមព្រះ នរោត្តម រណឬរឹទ្ធ គឺជា គ្រោះថ្នាក់ចរាចរណ៍ សុទ្ធសាធ ។

រាជធានីភ្នំពេញ​ ៖  នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ នាយឧត្តមសេនីយ៍ ហឹុម យ៉ាន ជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែក ចរាចរណ៍ ឯ.ឧ បានធ្វេីសន្និសិទ សារពត៍មាន ស្តីពីការគ្រោះថ្នាក់ចរាចរណ៍ ដ៍សែនរន្ធត់ របស់សម្តេចក្រុមព្រះ នរោត្តម រណឬរឹទ្ធ ជា ប្រធានគណបក្សហ្វ៊ុន សុី បុិច នៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៨ នេះ ។

ការធ្វេីសន្និសិទ សារពត៍មាន នេះ បន្ទាប់ពី ឯ.ឧ យូរ ហុកគ្រី
ជាអនុប្រធាន គណបក្ស ហ៊្វុនសុីបិុច ក៍បានស្នេីរសុំអោយ
អគ្គស្នងការនគរបាលជាតិ និង ក្រសួងមហាផ្ទៃ ធ្វេីការសេុីបអង្កេត លេីករណីគ្រោះថា្នក់ចរាចរណ៍ នេះឡេីងវិញ ។

នាយឧត្តមសេនីយ៍ បានអោយដឹងថាបេីតាមការស្រាវជ្រាវ របស់ សមត្ថកិច្ចជំនាញ នៅមុនពេលកេីតហេតុ រថយន្តបង្ករ បាន បេីកឡាន វា៉ជែង រថយន្តម្ខាងទៀត គឺរថយន្ត ម៉ាក់ លុចសីស្ស RX 300 ស្រាប់តែពេលកំពុងបេីក វ៉ានោះ ក៍បានជួបប្រទះនិង ក្បួនទីនាំង របស់សម្តេច ក្រុមព្រះ នរោត្តម រណឬរឹទ្ធ ហេីយកំពុងតែបេីក ច្រាស់ទិសគ្នា ហេីយអ្នកបេីកបររថយន្ត បង្ករក៍បានបន្ថែមល្បឿន ដេីម្បីវ៉ាអោយផុត ហេីយគេចចូលមកខាងស្តាំដៃ..,ក៍ បណ្តាលអោយធ្លាក់រេ រថយន្តមកចំហៀង ថ្នល់ ស្រាប់តែ អ្នកបេីកបរ ក៍ទាញចង្កូតងាកមក ខាងធ្វេង វិញស្រាប់ តែពេលនោះ ក៍ព្រះទីនាំង របស់ សម្តេចក្រុមព្រះ ក៍មកដល់ចំពេល  រួច រថយន្តបង្ករ ក៍ ជ្រុល ទៅ បុករថយន្ត សម្តេចក្រុមព្រះពេញទំហឹង តែម្តង ។

នាយឧត្តមសេនីយ៍ ហឹុម យ៉ាន បានបញ្ជាក់ថា លឹទ្ធផល នៃការសេុីបអង្កេត ដូចដែលបានបង្ហាញជូននេះ គឺជាការគ្រោះថ្នាក់ចរាចរណ៍ សុទ្ធសាធ ..ហេីយ អគ្គស្នងការដ្ឋាន នគរបាលជាតិ សូមបដិសេធ ទៅលេីពត៍មានណាដែលលេីក ឡេីងមិនត្រឹមត្រូវ តាមការសេីុបអង្កេតនេះ ។
ពាក់ពន្ធ័ និង ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចៅក្រមសេុីមសួរសាលាដំបូង ខេត្ត ព្រះសីុហនុ លោក ប្លុង វិសាល
នៅថ្ងៃទីី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ បានសំរេចឃុំខ្លួន អ្នកបេីកបរ រថយន្ត តាក់សីុ ឈ្នោះ មិុល សារ៉េត អាយុ ៣៤ ឆ្នាំ ដែល បង្ករគ្រោះថ្នាក់ ចរាចរណ៍ បេីកបុកព្រះទីនាំង របស់សម្តេច ក្រុមព្រះ នរោត្តម រណឬរឹទ្ធ បណ្តាលអោយ រងរបួសធ្ងន់ចំណែករីឯ អ្នកម្នាង អ៊ុក ផល្លា បានទទួល មរណះភាព ។

តុលាការបានសំរេច ចោទប្រកាន់ អ្នកបេីកបររថយន្ត តាក់សុី
ពីបទ ( បេីកបរ ធ្វេសប្រហែស បណ្តាលអោយរបួស និង បាត់បង់អាយុជីវិត របស់អ្នកដ៍ទៃ ...., ហេីយគ្រោះថ្នាក់ចរាចរណ៍នេះ ក៍បណ្តាលអោយ អ្នកម្នាង អ៊ុក ផល្លា ទទួលមរណះភាព ពេលដែលបញ្ជូូូូូូូូូូូូូូូូូូូូូូូនមកដល់មន្ទីរពេទ្យ  ក្នុងពេលដែល សម្តេចក្រុមព្រះ រងរបួសធ្ងន់ធ្ងរ កំពុងព្យាបាលនៅឯមន្ទីរពេទ្យ ប្រទេសសៀម ។















សម្រួលអត្ថបទ : លោក ងួន សារុន
E-mail : top.boss_cambodia@yahoo.com
H/P +855 86-393-042









No comments:

Post a Comment

ញាក់សាច់ ៖ រថយន្តក្រុង ដឹកអ្នកដំណេីរ ភ្នំពេញ-សូរិយា មានផ្ទុកគ្រឿងញៀន ១២០គីឡូក្រាម ។

ស្ទឹងត្រែង ៖ រថយន្តក្រុង ភ្នំពេញ-សូរិយា ដែលធ្លាប់តែដឹកភ្ញៀវ ជាតិ និង អន្តរជាតិពីមុននោះ ឥឡូវបែរជាត្រូវសម្ថកិច្ច ឆែកឃេីញផ្ទុកគ្រឿងញៀន ដែលមា...