Wednesday, June 27, 2018
ក្តៅ ៗ ទៀតហេីយបងប្អូន ការបាត់ខ្លួនក្រុមបាល់ទាត់ក្មេងៗរបស់ជនជាតិសៀម ចំនួន ១៣ រូបរួមទាំងគ្រូបង្វឹកពីរនាក់ទៀតបានបាត់នៅ ក្នុងល្អាងភ្នំដ៍អាថកំបាំងមួយ ។
ប្រទេសថៃ ៖ តាមប្រភពពត៍មាន Spring News របស់សៀម បានអោយដឹងថា នៅចំណុចល្អាង ភ្នំសំណាង ហ្លូង ខេត្តឈៀង រ៉ាយ ស្ថិតនៅភាគខាងជេីង ប្រទេសថៃមានកីឡាករបាល់ទាត់វ័យក្មេង ចំនួន ១៣ នាក់ ព្រមទាំងគ្រូបង្វឹកផងដែរ បានបាត់ខ្លួនក្នុងល្អាងនេះអស់រយះពេល ៣ ឬ ៤ ថ្ងៃ មកហេីយនៅតែមិនទាន់ រកឃេីញទៀត ខណះដែលពួកគេបានបន្សល់ទុក កង់ និង ស្បែកជេីង ទូរសព្ទ័ដៃ របស់ពួកគេនៅខាងក្រៅល្អាង ។
តាមរបាយការណ៍ពី ខេត្តឈៀងរ៉ាយ បានអោយដឹងថា កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៨ ខាងអាជ្ញារធរ ថៃ បានប្រឹងប្រែងស្វែងរក ជួយសង្គ្រោះ ក្មេងៗទាំងនោះ ដោយបានបញ្ជួនម៉ាសុីនបូមទឹក ប្រភេទខ្នាតធំ ៨ គ្រឿង ដេីម្បីបូមទឹកចេញពីល្អាង នោះ ក្រុមជួយសង្គ្រោះមានទាហាន ថៃ និង ប្រជាពលរដ្ឋថៃ ដោយសារពិបាកក្នុងការជួយសង្គ្រោះ ទេីបមានការបញ្ជាេអោយដកថយ កំលាំង បន្ទាប់ពីមានការ ជន់ទឹកក្នុងល្អាងនោះ ហេីយទឹកជន់ក្នុងល្អាងនោះជារឿយៗ វាឡេីងកំរិតទឹក ៤សង់ទីមែត្រ ក្នុង១ម៉ោង .., ហេីយក៍បានបន្តរជួយសង្គ្រោះ ចាប់ពីម៉ោង ៦ ល្ងាច បន្តរទៀត នេះបេីយោងតាម ទាហានម្នាក់ស្ថិតក្នុងក្រុមជួយសង្គ្រោះ ឈ្មោះ Somchai Phonsing ..។
ហេីយ នៅយប់ថ្ងៃទី ២៦ មិថុនា នេះក៍មានការសូត្រមន្ត និង បន់ស្រន់អោយក្មេងៗ ទាំងនោះសុខសប្បាយ និង វិលត្រលប់មកវិញ ។ បេីយោងតាមប្រភព ហ្វេសប៊ុក មួយ ចំនួនក៍មានការ បួងសួង ពីសាច់ញាតិ និង បងប្អូន ប្រជាពលរដ្ឋផងដែរ ហេីយពួកគេ សរសេរ ថា ( ក្រុមប្លែកមុខ ពួកយេីងចង់ជួបអ្នកណាស់ ហេីយបេីទៅជាក្រុម សូមវិលត្រលប់មកវិញជា ក្រុម ) ..ហេីយអាជ្ញារធរ បាននាំយកអាហារ និង ថ្នាំពេទ្យផ្សេង ៗ ទៅក្នុងល្អាងនោះហេីយក៍មានការណែនាំ ទៅក្រុមជួយសង្រ្គោះត្រូវមានការប្រុងប្រយត្ន័ ទៅលេី បរិយាកាសក្នុងល្អាង នោះ ខណះកំពុងតែមានភ្លៀង ធ្លាក់មកច្រេីនបន្ថែមទៀត ដែលធ្វេីអោយបរិមាណទឹក នៅក្នុងល្អាងនោះ កាន់តែជនឡេីងខ្លាំងថែមទៀត ពួកគេបានសន្និដ្ឋានថា ក្មេងៗទាំងនោះ តាំងពីថ្ងៃបាត់ខ្លួនមក រហូតដល់ថ្ងៃទី ២៦ មិថុនា និងមានកម្លាំងចុះខ្សោយ
ឬមានសត្វទិច ខាំ ហេីយពួកគេនិងជួបភាពងងឹត ហេីយទឹកជន់មកជារឿយ ៗនិងជួប ឧបសគ្គជាច្រេីនទៀត ក្នុងល្អាង អាថកំបាំងមួយនេះ ។
ហេីយអាជ្ញាធរបានប្រទះឃេីញដានជេីងហេីយក៍សន្និដ្ឋានថានេះជាដានជេីងរបស់ក្មេងៗប៉ុន្តែនៅតែរកមិនឃេីញ ខណះដែលកម្រិតទឹកឡេីងខ្ពស់ ដែលធ្វេីរអោយពិបាក ក្នុងការស្វែងរក និងពិបាកក្នុងការបូមទឹកយកចេញមកក្រៅពីព្រោះតែមាន ភ្លៀង ធ្លាក់មកជាប់ៗគ្នា ។
សម្រួលអត្ថបទ : ងួន សារុន
H/p +855 86-393-042
http://Cpphotnews.blogspot.com
Subscribe to:
Post Comments (Atom)
ញាក់សាច់ ៖ រថយន្តក្រុង ដឹកអ្នកដំណេីរ ភ្នំពេញ-សូរិយា មានផ្ទុកគ្រឿងញៀន ១២០គីឡូក្រាម ។
ស្ទឹងត្រែង ៖ រថយន្តក្រុង ភ្នំពេញ-សូរិយា ដែលធ្លាប់តែដឹកភ្ញៀវ ជាតិ និង អន្តរជាតិពីមុននោះ ឥឡូវបែរជាត្រូវសម្ថកិច្ច ឆែកឃេីញផ្ទុកគ្រឿងញៀន ដែលមា...
-
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ នាយឧត្តមសេនីយ៍ ហឹុម យ៉ាន ជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែក ចរាចរណ៍ ឯ.ឧ ប...
-
ភ្នំពេញ ៖ ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជេីញប្រគល់ សញ...
-
ខេត្តព្រៃវែង ៖ ដោយមានចិត្តអាណិតអាសូរ ពីប្រធានកាកបាទក្រហមកម្ពុជាគឺ ( សម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ) ដោយលោក ជំទាវធំ បានចាត់ចែង អោ...










No comments:
Post a Comment